
← ព្រឹត្តិការណ៍កម្ពុជាប្រចាំថ្ងៃ4 Sept · 14 min
ហេតុអ្វីកម្ពុជាព្យាយាមទាក់ចិត្តវិនិយោគិនចិន ខណៈលំហូរវិនិយោគពីប្រទេសផ្សេងទៀតនៅមានកម្រិត?
លោក ស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអះអាងថា នាពេលដ៏ឆាប់ខាងមុខ លោកនឹងដឹកនាំគណៈប្រតិភូទៅបំពេញបេសកកម្មគោះទ្វារទាក់ទាញអ្នកវិនិយោគក្នុងទីក្រុង Xiamen និង Shenzhen នៅប្រទេសចិន នៅក្នុងគោលដៅកៀរគរទុនវិនិយោគបន្ថែមនៅកម្ពុជា។ លោក ស៊ុន ចាន់ថុល បាននិយាយយ៉ាងដូច្នេះ នៅក្នុងជំនួបជាមួយវិនិយោគិន ធុរជន និងតំណាងក្រុមហ៊ុនសហគ្រាសចិន នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦។ ក្នុងកិច្ចសន្ទនាដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាដែរនោះ លោក ស៊ុន ចាន់ថុល បានលើកឡើងពីឆន្ទៈរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតបញ្ហាឆបោកអនឡាញដើម្បីធានាបរិយាកាសវិនិយោគ និងទំនុកចិត្ត។ អ្នកជំនាញក្នុងវិស័យធុរកិច្ច និងសេដ្ឋកិច្ច កត់សម្គាល់ថា ការណ៍ដែលកម្ពុជាព្យាយាមទាក់ទាញវិនិយោគិនចិន ពីព្រោះចិនហ៊ានបោះទុនវិនិយោគធំ និងគ្មានលក្ខខណ្ឌនយោបាយស្មុគស្មាញ ។ មួយវិញទៀត កម្ពុជាមិនសូវទាក់ទាញវិនិយោគពីអឺរ៉ុប ព្រោះសមត្ថភាពធនធានរបស់កម្ពុជានៅមានកម្រិត និងគ្មានភាពប្រកួតប្រជែង។