ទស្សនៈព្រឹត្តិការណ៍ពិភពលោក

← ទស្សនៈព្រឹត្តិការណ៍ពិភពលោក17 jun · 7 min

ទោះភូមាគ្រប់គ្រង​ដោយ​របបសឹក ឬ​ប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ

ទោះភូមាគ្រប់គ្រង​ដោយ​របបសឹក ឬ​ប្រធានាធិបតីស៊ីវិល ចិនក្រសោបចាប់របបសឹកភូមា មិនឲ្យរបូតពីដៃ17 jun7 min

បន្ទាប់ពីធ្វើដំណើរ​ទៅឥណ្ឌា ប្រទេស​មហាយក្ស​ប្រជាធិបតេយ្យ ប្រធានាធិបតីប្តូរឯកសណ្ឋាន​ពី​យោធា​មក​ស៊ីវិល លោក​មីន អ៊ុងឡាំង​ងាក​មក​បំពេញ​ទស្សនកិច្ច​នៅ ប្រទេស​មហាយក្ស​សេដ្ឋកិច្ច​ចិនវិញម្តង។ យោង​តាម​ការចុះផ្សាយ​របស់​កាសែតរដ្ឋ​ភូមា ប្រមុខរដ្ឋាភិបាល​ស៊ីវិល​ភូមា​ធ្វើដំណើរទៅចិន​ដើម្បីពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​មហាអំណាច​ចិនដែលជា​ប្រទេស​ជិតខាងមានព្រំដែនរួមគ្នា​ជាង​២ពាន់គីឡូម៉ែត្រ។ ប៉ុន្តែ អ្នកជំនាញមើលឃើញថា អតីតមេដឹកនាំ​យោធាភូមា​ដែលជា​អ្នកដឹកនាំ​ការធ្វើរដ្ឋប្រហារ​ទម្លាក់​រដ្ឋាភិបាល​ស៊ីវិលរបស់​លោកស្រី​អ៊ុងសាន ស៊ូជី​ ធ្វើដំណើរ​ទៅ​ប្រទេស​ចិន​លើកនេះ ដើម្បីស្វែងរក​ការគាំទ្រ និងបញ្ជាក់ពីភាពស្របច្បាប់​របស់​រដ្ឋាភិបាល​ស៊ីវិល​ ដែលមាន​លោក​ជា​ប្រធានាធិបតី​កើត​ចេញមកពី​ការបោះឆ្នោត​​នៅឆ្នាំនេះ។ នៅថ្ងៃអង្គារ ទី​១៦មិថុនា ប្រធានាធិបតី​ចិន លោកស៊ី ជីនពីង​បាន​ប្រកាស​ចាប់ដៃ​សហការជាមួយ បុរសខ្លាំង​របស់​ភូមា មីន អ៊ុងឡាំង ដែលទើប​​ក្រឡាស់ខ្លួន ពី​មេដឹកនាំរបបសឹក មកជា​ប្រធានាធិបតី​ស៊ីវិល។ ចិនមិន​ចង់​របូត​ភូមា​ចេញពីដៃ ក៏ព្រោះតែ​មិនចង់​បាត់ប្រយោជន៍​។