ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

← ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ1 sep · 11 min

ហេតុអ្វីប៉ូលិសចរាចរណ៍ខ្លះបន្តបំពាន តាមរយៈការផាកពិន័យលើសច្បាប់កំណត់?

ហេតុអ្វីប៉ូលិសចរាចរណ៍ខ្លះបន្តបំពាន តាមរយៈការផាកពិន័យលើសច្បាប់កំណត់?1 sep11 min

ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦នេះ មន្ត្រីប៉ូលិសចរាចរណ៍នឹងចាប់ផ្តើមអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍ឡើងវិញ បន្ទាប់ពីការផ្អាកអស់មួយរយៈ។ តែនៅមុនការចាប់ផ្តើមនេះ តែ២ថ្ងៃប៉ុណ្ណោះ មន្ត្រីប៉ូលិសចរាចរណ៍ ២រូប ត្រូវដកចេញពីតំណែង បន្ទាប់ពីមានការជជែក​ព្រោងព្រាត​នៅលើបណ្តាញ​សង្គម ពីការ​ផាកពិន័យជនបរទេសច្រើនហួសហេតុ ដោយទាមទារទឹកប្រាក់ផាកពិន័យរហូតដល់ ៥០០ដុល្លារ។ អ្នកតាមដានសង្គម កត់សម្គាល់ឃើញថា មន្ត្រីប៉ូលិសចរាចរណ៍មួយចំនួន នៅតែមានឥរិយាបថខិលខូច បំពានច្បាប់ តាមរយៈការកេងចំណេញលើការផាកពិន័យប្រជាពលរដ្ឋ ដែលមានកំហុសចរាចរណ៍។ តើទង្វើបែបនេះ នឹងជះឥទ្ធិពលអវិជ្ជមានបែបណាទៅលើការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍នៅកម្ពុជា?