ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

← ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ3 dagen geleden · 14 min

តើចរន្តឆបោកក្នុងប្រព័ន្ធអប់រំអាចប៉ះពាល់វិស័យអប់រំកម្រិតណា និងថាតើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះ?

តើចរន្តឆបោកក្នុងប្រព័ន្ធអប់រំអាចប៉ះពាល់វិស័យអប់រំកម្រិតណា និងថាតើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះ?3 dagen geleden14 min

ថ្មីៗនេះ មានការជជែកវែកញែកតាមបណ្តាញសង្គមពាក់ព័ន្ធនឹងការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតពីសាកលវិទ្យាល័យមួយចំនួនដែលគ្មានការទទួលស្គាល់ច្បាស់លាស់។ បញ្ហានេះបង្កឱ្យមានការពិភាក្សាអំពីគុណភាព និងតម្លៃសញ្ញាបត្របណ្ឌិត ក៏ដូចជាការប្រើប្រាស់ងារដូចជា «បណ្ឌិត» ឬ «សាស្ត្រាចារ្យបណ្ឌិត» នៅក្នុងសង្គមកម្ពុជា។ ប្រសិនបើមានការផ្តល់សញ្ញាបត្រថ្នាក់បណ្ឌិតដោយមិនឆ្លងកាត់ការសិក្សា ការស្រាវជ្រាវ និងការវាយតម្លៃតាមស្តង់ដារទេ នោះគុណភាព និងភាពជឿជាក់លើប្រព័ន្ធអប់រំថ្នាក់ក្រោយឧត្តមសិក្សានឹងរងផលប៉ះពាល់។ នេះជាក្តីបារម្ភរបស់អ្នកតាមដានសង្គមមួយចំនួនដោយអំពាវនាវឲ្យក្រសួងអប់រំ និងស្ថាប័នពាក់ព័ន្ធពង្រឹងការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់លើបញ្ហានេះ។ តើក្រសួងអប់រំគួរមានវិធានការអ្វីខ្លះដើម្បីទប់ស្កាត់នឹងចរន្តឆបោកក្នុងប្រព័ន្ធអប់រំថ្នាក់ក្រោយឧត្តមសិក្សា?។