ទស្សនៈព្រឹត្តិការណ៍ពិភពលោក

← ទស្សនៈព្រឹត្តិការណ៍ពិភពលោក16. Sept. · 6 Min.

រដ្ឋ​ចិនចាប់​ផ្តើម​​​ត្រៀម​ខ្លួន បង្កា​រហានិភ័យបណ្តាល​មកពី​​​​ AI ឆ្លាតជ្រុល​លែងស្តាប់​បញ្ជាមនុស្ស

រដ្ឋ​ចិនចាប់​ផ្តើម​​​ត្រៀម​ខ្លួន បង្កា​រហានិភ័យបណ្តាល​មកពី​​​​ AI ឆ្លាតជ្រុល​លែងស្តាប់​បញ្ជាមនុស្ស16. Sept.6 Min.

ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការ​​ប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញ​នៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំ​​​បង្កឡើងដោយ​បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជា​របស់​​មនុស្ស​។ ការទាញសញ្ញាអាសន្ននេះ​ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញ​នៅ​​​ចិន​ ស្តាប់យ៉ាងយកចិត្តទុកដាក់​។​ ថ្វីបើមានការយល់​ឃើញខុសគ្នាខ្លះ ស្តីពី​មុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយ​បង្ការ តែអ្នកជំនាញ​ចិននិងអាមេរិក សុទ្ធតែទទួលស្គាល់ដូចគ្នា​ ថាភ្នាក់ងារ​បញ្ញា​​សិប្បនិម្មិត​ឆ្លាតជ្រុល អាច​របូតចេញពីការគ្រប់គ្រងរបស់មនុស្ស ហើយអាច​ធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញ​ប្រព័ន្ធ​អ៊ីនធ័រនិតពិភពលោក​​​ និងសម្លាប់ជីវិតមនុស្ស​​បាន​។