
← ទស្សនៈព្រឹត្តិការណ៍ពិភពលោក16 sept · 6 min
រដ្ឋចិនចាប់ផ្តើមត្រៀមខ្លួន បង្ការហានិភ័យបណ្តាលមកពី AI ឆ្លាតជ្រុលលែងស្តាប់បញ្ជាមនុស្ស
រដ្ឋចិនចាប់ផ្តើមត្រៀមខ្លួន បង្ការហានិភ័យបណ្តាលមកពី AI ឆ្លាតជ្រុលលែងស្តាប់បញ្ជាមនុស្ស
ប៉ុន្មានថ្ងៃចុងក្រោយនេះ មានការប្រកាសទាញសញ្ញាអាសន្នចេញពីអ្នកជំនាញនៅសហរដ្ឋអាមេរិក ស្តីពីគ្រោះថ្នាក់ធំបង្កឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតដែលឆ្លាតជ្រុល ហើយលែងស្តាប់បញ្ជារបស់មនុស្ស។ ការទាញសញ្ញាអាសន្ននេះ ត្រូវបានថ្នាក់ដឹកនាំនិងអ្នកជំនាញនៅចិន ស្តាប់យ៉ាងយកចិត្តទុកដាក់។ ថ្វីបើមានការយល់ឃើញខុសគ្នាខ្លះ ស្តីពីមុខសញ្ញាហានិភ័យ ក៏ដូចជាមធ្យោបាយបង្ការ តែអ្នកជំនាញចិននិងអាមេរិក សុទ្ធតែទទួលស្គាល់ដូចគ្នា ថាភ្នាក់ងារបញ្ញាសិប្បនិម្មិតឆ្លាតជ្រុល អាចរបូតចេញពីការគ្រប់គ្រងរបស់មនុស្ស ហើយអាចធ្វើប្រតិបត្តិការបំផ្លិចបំផ្លាញប្រព័ន្ធអ៊ីនធ័រនិតពិភពលោក និងសម្លាប់ជីវិតមនុស្សបាន។